វិធាននៃការប្រើប្រាស់ភាពយន្ត និងទូរទស្សន៍ Google Play/Google TV
ដូចដែលបានរៀបរាប់នៅក្នុងលក្ខខណ្ឌប្រើប្រាស់ Google Play ការប្រើប្រាស់ភាពយន្ត និងទូរទស្សន៍ Google Play/Google TV របស់អ្នកអាចត្រូវអនុលោមតាមវិធាននៃការប្រើប្រាស់ខាងក្រោម ដែលអាចផ្លាស់ប្ដូរជាបន្តបន្ទាប់ នៅពេលដែលយើងបញ្ចូលមុខងារ ឧបករណ៍ និងខ្លឹមសារថ្មីៗទៅក្នុងសេវាកម្មរបស់យើង។ អ្នកក៏អាចចូលទៅកាន់មជ្ឈមណ្ឌលជំនួយ Google Play ដើម្បីទទួលបានព័ត៌មានបន្ថែមផងដែរ។
ការជួល និងទិញវីដេអូ
Google Play រួមបញ្ចូលសេវាកម្មវីដេអូជាក់លាក់មួយចំនួនដែលត្រូវបានកំណត់ថាជា "សេវាកម្មវីដេអូ"។ ខ្លឹមសារដែលមានផ្តល់ជូនសម្រាប់ទិញតាមរយៈសេវាកម្មវីដេអូទាំងនេះគឺជា "ខ្លឹមសារវីដេអូ"។ ធាតុនីមួយៗរបស់ខ្លឹមសារដែលផ្តល់ដោយភាគីទីបីនៅលើភាពយន្ត និងទូរទស្សន៍ Google Play/Google TV អាចត្រូវបានទិញ ("ខ្លឹមសារវីដេអូនៅក្នុងឃ្លាំង") ឬជួល ("ខ្លឹមសារវីដេអូជួល")។
ក្នុងករណីមួយចំនួន អ្នកក៏អាចនឹងទទួលបានសិទ្ធិចូលប្រើការជួល និងការទិញរបស់អ្នក តាមរយៈផលិតផល Google ផ្សេងទៀតផងដែរ (ឧ. YouTube ជាដើម)។ ការប្រើប្រាស់ការជួល និងការទិញរបស់អ្នកតាមរយៈ Google Play ត្រូវបានគ្រប់គ្រងដោយវិធាននៃការប្រើប្រាស់ភាពយន្ត និងទូរទស្សន៍ Google Play/Google TV បន្ថែមពីលើវិធាននៃការប្រើប្រាស់ទាំងឡាយសម្រាប់ផលិតផល Google ផ្សេងទៀត ដែលអ្នកចូលប្រើការជួល និងការទិញរបស់អ្នក។ អ្នកអាចមើលខ្លឹមសារវីដេអូនៅពេល (1) មានការតភ្ជាប់អ៊ីនធឺណិត និងចូលគណនី Google របស់អ្នក ឬ (2) គ្មានអ៊ីនធឺណិត និងមើលពីឧបករណ៍ដែលមានសិទ្ធិ (ដូចដែលបានកំណត់នៅក្នុងលក្ខខណ្ឌប្រើប្រាស់ Google Play)។ អ្នកត្រូវតែភ្ជាប់អ៊ីនធឺណិត ដើម្បីទាញយកខ្លឹមសារវីដេអូ។
ខ្លឹមសារជួល។នៅពេលដែលអ្នកជួលខ្លឹមសារ អ្នកអាចមើលធាតុរបស់ខ្លឹមសារនោះបានដោយគ្មានការកំណត់ចំនួនដង ក្នុងអំឡុងពេលដែលបានបញ្ជាក់នៅក្នុងទំព័រប្រតិបត្តិការ ដែលបង្ហាញនៅពេលដែលអ្នកបង់ប្រាក់ ("រយៈពេលមើល") និងកត់ចំណាំនៅក្នុងអ៊ីមែលបញ្ជាក់របស់អ្នក។ ធាតុនីមួយៗរបស់ខ្លឹមសារវីដេអូជួលអាចមានរយៈពេលមើលខុសៗគ្នា ហើយរយៈពេលមើលនឹងត្រូវបានបង្ហាញដល់អ្នក មុនពេលដែលអ្នកបញ្ជាទិញ។ ការផ្អាក ការបញ្ឈប់ ឬការខាខ្លឹមសារវីដេអូជួលថយក្រោយនឹងមិនពន្យាររយៈពេលដែលអាចមើលបានសម្រាប់ខ្លឹមសារវីដេអូជួលនោះទេ។ សម្រាប់ខ្លឹមសារវីដេអូដែលបានជួលនីមួយៗ អ្នកអាចមើលខ្លឹមសារវីដេអូជួលនោះនៅលើឧបករណ៍តែមួយប៉ុណ្ណោះនៅពេលមើលម្តងៗ (នៅលើអ៊ីនធឺណិត ឬនៅលើឧបករណ៍គ្មានអ៊ីនធឺណិតដែលមានសិទ្ធិ)។
ខ្លឹមសារដែលបានទិញ។ នៅពេលដែលអ្នកទិញធាតុរបស់ខ្លឹមសារ នោះខ្លឹមសាររបស់អ្នកនឹងត្រូវបានរក្សាទុកនៅក្នុងឃ្លាំងឌីជីថល។ ខ្លឹមសារវីដេអូនីមួយៗនៅក្នុងឃ្លាំងនឹងអាចមើលបានដោយគ្មានកំណត់ ដរាបណាអ្នកនៅមានសិទ្ធិមើលខ្លឹមសារនោះ ("រយៈពេលប្រើប្រាស់ខ្លឹមសារនៅក្នុងឃ្លាំង")។ ធាតុនីមួយៗរបស់ខ្លឹមសារវីដេអូនៅក្នុងឃ្លាំងអាចមានរយៈពេលប្រើប្រាស់ខ្លឹមសារនៅក្នុងឃ្លាំងខុសៗគ្នា។ ការផ្អាក ការបញ្ឈប់ ឬការខាថយក្រោយនូវធាតុណាមួយរបស់ខ្លឹមសារវីដេអូនៅក្នុងឃ្លាំងនឹងមិនពន្យាររយៈពេលប្រើប្រាស់ខ្លឹមសារនៅក្នុងឃ្លាំងនោះទេ។ សម្រាប់ខ្លឹមសារវីដេអូនៅក្នុងឃ្លាំង (1) អ្នកអាចមើលខ្លឹមសារវីដេអូនីមួយៗនៅក្នុងឃ្លាំងនៅលើឧបករណ៍តែមួយប៉ុណ្ណោះនៅពេលមើលម្តងៗ (2) អ្នកអាចមើលខ្លឹមសារវីដេអូនៅក្នុងឃ្លាំងរហូតដល់ 3 ពីឃ្លាំងររបស់អ្នកក្នុងពេលតែមួយ (3) អ្នកអាចផ្តល់សិទ្ធិឱ្យឧបករណ៍រហូតដល់ 5 គ្រឿងសម្រាប់ចាក់ខ្លឹមសារវីដេអូនៅក្នុងឃ្លាំងដោយគ្មានអ៊ីនធឺណិតក្នុងពេលតែមួយ ហើយដើម្បីផ្តល់សិទ្ធិឱ្យឧបករណ៍បន្ថែម អ្នកត្រូវដកសិទ្ធិពីឧបករណ៍ណាមួយក្នុងចំណោមឧបករណ៍ទាំង 5 នោះ (4) អ្នកអាចផ្តល់សិទ្ធិឱ្យឧបករណ៍ដដែលបានតែបីដងប៉ុណ្ណោះក្នុងរយៈពេល 12 ខែ និងដកសិទ្ធិពីឧបករណ៍ដដែលបានពីរដងក្នុងរយៈពេល 12 ខែ (5) អ្នកអាចដកសិទ្ធិពីឧបករណ៍សរុបបានតែ 2 ប៉ុណ្ណោះសម្រាប់ការចាក់វីដេអូដោយគ្មានអ៊ីនធឺណិតរៀងរាល់ 90 ថ្ងៃ ហើយ (6) អ្នកអាចផ្តល់សិទ្ធិឱ្យគណនី Google យ៉ាងច្រើនបំផុត 3 តែប៉ុណ្ណោះនៅលើឧបករណ៍ដដែល។